ប្រាំឆ្នាំ ចាប់តាំងពីឃាតកម្មលើមិត្តរបស់យើង គឺលោក ឈុត វុទ្ធី (Chut Wutty)

Published:

environmental defender Chut Wutty stands with hands on hips in the Cambodian forest he is campaigning for against logging
Chut Wutty was one of Cambodia's most vocal climate activists

គឺនៅម៉ោង 5 ភ្លឺ នៅពេលដែលខ្ញុំបានភ្ញាក់មក ឮដំណឹងថា លោក ឈុត វុទ្ធី ត្រូវបានគេធ្វើឃាត។ មិត្តរួមការងារ និងខ្ញុំ កំពុងនៅទីក្រុង Washington DC ដើម្បីចូលរួមកិច្ចប្រជុំសាកលធំបំផុតមួយស្តីពីសិទ្ធិដីធ្លី – ដែលជាសន្និសីទស្តីពីដីធ្លី និងភាព
ក្រីក្រ្រចាំឆ្នាំរបស់ធនាគារពិភពលោក ​។

លោក វុទ្ធី (Wutty) ជាសកម្មជនដីធ្លីនិងបរិស្ថានដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលពីមុន បានធ្វីការឲ្យអង្គការ Global Witness ។ តាមដំណឹងលេចឮមក វាប្រាកដណាស់ដែលថា គាត់ត្រូវបានបាញ់សម្លាប់នៅក្នុងការប្រឈមមុខជាមួយនឹងកម្លាំងជាច្រើននាក់នៃកងរាជអាវុធហត្ថ
កម្ពុជា ។ នៅពេលនោះ គាត់កំពុងតែធ្វើការស៊ើបអង្កេតលើការកាប់ឈើនិងការរឹបអូសដីធ្លីដោយខុសច្បាប់​ ជាមួយអ្នកកាសែតពីរនាក់ នៅក្នុងព្រៃក្បែរព្រំដែនថៃ ។

គាត់ត្រូវបានសំលាប់នៅថ្ងៃ ព្រហស្បតិ៍ ទី 26 ខែមេសា ឆ្នាំ 2012 កាលពីប្រាំឆ្នាំមុន នៅចំថ្ងៃនេះ​ ។

ពួកយើង​ បាននៅក្នុងសន្និសីទនោះ ដើម្បីធ្វើបទបង្ហាញរបាយការណ៍របស់ពួកយើងដែលហៅឈ្មោះថា ការប្រឈមជាមួយនឹងការបើកបង្ហាញ ដែលកំណត់ចេញពីការដែលថាភាពស្អាតស្អំអាចជួយទប់ស្កាត់ការច្បាមដណ្តើមយកដីធ្លីទាំងឡាយបានដោយរបៀបណា​ ។

នៅពេលដែលប្រធានក្រុមការងារដីធ្លីរបស់ពួកយើង បានចាប់ផ្តើមនិយាយទៅកាន់ទស្សនិកជនដែលមានដូចជា អ្នកការិយាធិបតេយ្យ អ្នកសិក្សាធិការ អ្នកជំនាញឯកទេសផ្នែកគោលនយោបាយនានា ពេលនោះ សម្លេងរបស់គាត់បានបែកសម្លេង ហើយអារម្មណ៍នៅថ្ងៃនោះ ក៏មានសភាពជ្រួលទ្បើងនៅក្នុងបន្ទប់ ។ ទស្សនិកជន ដែលឥទ្បូវនេះជាថ្ងៃទីបួនរបស់ពួកគេហើយក្នុងការស្តាប់
បទបង្ហាញនានា ដែលមិនអាចជ្រះពីអារម្មណ៍ ឬបំណងប្រាថ្នារបស់ពួកគេ បានផ្អៀងផ្អងចុះឡើងដោយភាពរសាប់រសល់នៅក្នុងកន្លែងអង្គុយរបស់ពួកគេ នៅពេលដែលពួកយើងបានពន្យល់ពីអ្វីដែលបានកើតទ្បើង ។

ក្នុងចំណាមសន្និសីទជាច្រើនដែលខ្ងុំបានទៅចូលរួម គឺពេលមួយនេះហើយដែលនឹងនៅដិតដាមលេចធ្លោ ។ វាបានបញ្ជាក់ច្បាស់យ៉ាងល្អឥខ្ចោះពីគំលាតមួយយ៉ាងធំសម្បើមរវាងអ្នកដែលធ្វើការនៅតាមការិយាល័យនានានៅលើពិភពលោក​ដើម្បីធ្វើកិច្ចការលើគោលនយោបាយដីធ្លី​ និងអ្នកដែលប្រយុទ្ធនៅជួរមុខដើម្បីការពារព្រៃឈើនិងដីធ្លីរបស់យើង ។

លោក ឈុត វុទ្ធី គឺជាសកម្មជនម្នាក់ក្នុងចំណាមសកម្មជនបរិស្ថានដែលនិយាយឥតសំចៃបំផុតនៅ
ក្នុងប្រទេសកម្ពុជា ។ គាត់ គឺជាមនុស្សម្នាក់ក្នុងចំណាមមនុស្សពីរបីនាក់ដែលនិយាយប្រឆាំងនឹងការ
កាប់ព្រៃឈើ និងការរឹបអូសដីធ្លីខុសច្បាប់ ដែលនៅតែបន្តធ្វើឲ្យប្រជាជនសាមញ្ញនៅតែស្ថិតក្នុង​
ភាពក្រីក្រ និងបំផ្លាញបេតិកភណ្ឌធម្មជាតិដ៏ច្រើនសំបូរបែបរបស់ប្រទេស ។

ដោយបានឃើញថាជាកាគំរាមកំហែងដោយផ្ទាល់ពីសំណាក់យោធា អាជីកម្ម​ និងអ្នកនយោបាយ
កំពូលៗរបស់ប្រទេស ដែលបន្តលួចធនធានធម្មជាតិរបស់ប្រទេសមួយនេះ ការងាររបស់លោក​ វុទ្ធី
បានធ្វើអោយគាត់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ជាប្រចាំ ។ គាត់ ទើបតែមានអាយុ45ឆ្នាំ នៅពេល
ដែលគាត់ត្រូវបានគេសម្លាប់ ដោយបន្សល់ទុកប្រពន្ធមួយរូប និងកូនបីនាក់។ ការស៊ើបអង្កេតរបស់
រដ្ឋាភិបាលទៅក្នុងករណីឃាតកម្មរបស់គាត់បានបើកទ្បើង ហើយបិទទៅវិញក្នុងរយះពេលបីថ្ងៃ
ហើយអ្នកដែលជាប់ពាក់ព័ន្ធមិនដែលត្រូវបានគេចាប់យកមកផ្តន្ទាទោសទ្បើយ ។

ករីឃាតកម្មរបស់លោក វុទ្ធី បានលេចឮ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំង
ដល់ពិភពលោកទៀតផង ។ ការសម្លាប់រូបគាត់នេះហើយ ដែលបានញ៉ាំងអង្គការ Global Winess
ឲ្យចាប់ផ្ដើមធ្វើកំណត់ត្រាលើការសំលាប់សកម្មជនទាំងឡាយទូទាំងពិភពលោក ដែលការពារដីធ្លី ព្រៃឈើ និង
ស្ទឹងទន្លេទាំងទ្បាយរបស់ពួកគេ ប្រឆាំងនឹងរដ្ឋអំណាច ឬការកេងប្រវ័ញ្ចរបស់របស់សាជីវកម្ម ។
អង្គការនានាដទៃផ្សេងទៀត ក៏បានចាប់ផ្ដើមការយករឿងនេះមកធ្វើដែរ ។ អង្កការសហប្រជាជាតិ

និងអង្គការជាតិមួយចំនួន ឥឡូវនេះនៅទីបំផុត គឺមានបញ្ហានៃអ្នកការពារបរិស្ថាននៅលើរបៀបវារៈ
របស់ពួកគេហើយដែរ ។

ប៉ុន្តែ ទោះបីជាមានការកើនទ្បើងនៃការយកចិត្តទុកដាក់នេះក៏ដោយ ស្ថានភាពសម្រាប់អ្នកការពារ
បរិស្ថាននិងដីធ្លី បានក្លាយទៅជាសភាពដែលមានគ្រោះថ្នាក់កាន់តែខ្លាំងទ្បើងៗ ។ ដូចដែលយើង
បានបង្ហាញកាលពីឆ្នាំកន្លងទៅ គឺថា ឆ្នាំ2015 ជាឆ្នាំដែលគ្រោះថ្នាក់ខ្លាំងបំផុតនៅក្នុងកំណត់ត្រា
 ដោយមានការសម្លាប់ចំនួន 185 ករណី នៅក្នុង

ប្រទេសចំនួន 16 ។ ទំនោរនេះ ហាក់ដូចជាកាន់តែអាក្រក់ទៅៗក្នុងឆ្នាំ 2016 ។

ខ្ងុំ​ នឹងមិនភ្លេចពេលវេលាមួយនៅឯ World Bank កាលពីប្រាំឆ្នាំមុនទ្បើយ ដោយសារតែអារម្មណ៍ក្តុកក្តួលដែលយើងមាននៅថ្ងៃនោះ យើង អាចមានឳកាសបង្ហាញអ្នកទាំងទ្បាយដែលនៅក្នុងបន្ទប់នូវទិដ្ឋភាពនៃហឹង្សារ និងភាពឈឺចាប់សោកសៅ ដែលមាននៅក្នុងបេះដូងនៃការប្រយុទ្ធដើម្បីការពារធនធានធម្មជាតិដែលនៅសល់ចុងក្រោយនៅលើផែនដីរបស់យើង ។

ទោះបីយ៉ាងណាក៏ដោយ វាប្រាកដណាស់ដែលថា រដ្ឋាភិបាល អាជីវកម្ម និងអ្នកវិនិយោគទាំងទ្បាយនៅត្រូវធ្វើការងារច្រើនណាស់ច្រើនបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងវិបត្តិនេះ និងធានាឥឲ្យបានថា

អ្នការពារបរិស្ថាននិងដីធ្លី​ អាចអនុវត្តការងាររបស់ពួកគេដោយគ្មានការភ័យខ្លាចដល់ជីវិតពួកគេ ។

យើង ត្រូវតែរកផ្លូវដើម្បីពាំនាំការពិតនៃការតស៊ូរបស់ពួកគេ​ ។ យើង ត្រូវតែទាមទារនូវចំណាត់ការ​ ។

បើមិនដូច្នោះទេ អ្នកការពារបរិស្ថានទាំងទ្បាយដែលដូចលោក ឈុត វុទ្ធី នឹងបន្តស្លាប់នៅលើខ្សែបន្ទាត់ការពារនៅឯសមរភូមិមុខដើម្បីការពារផែនដីរបស់យើងហើយ ។

ប្លក់នេះ គឺដើម្បីឧទ្ទិសដល់លោក ឈុត វុទ្ធី ជាកាប្រារព្ធភាពក្លាហានដែលគាត់មាននៅក្នុងមួយជីវិតរបស់គាត់ និងសមទ្ធផលនានាដែលគាត់សម្រេចបានមក ។

Related