Press release | 21 ខែ មិនា ឆ្នាំ 2019

ឧស្សាហកម្មកៅស៊ូមានគោ លបំណងក្នុងការបញ្ឈប់ការរំលោភបំពានយកដីធ្លី និងការបំផ្លាញព្រៃឈើ

គម្រោងដោះស្រាយបញ្ហាជា​សកល​ថ្មីមួយ​ដែល​បាន​ចាប់ដំណើរ​នៅថ្ងៃ​នេះ អាច​ដើរ​តួនាទីយ៉ាង​សំខាន់​មួយ​ក្នុង​ការ​ដោះ​ស្រាយបញ្ហានៃការ​បំផ្លាញ​ព្រៃ​ឈើ និង​ការ​រំលោភបំពានយក​ដីធ្លី​​ដែល​បណ្ដាល​មក​ពី​ការ​ពង្រីកចម្ការ​កៅស៊ូ នេះ​បើ​យោង​តាម​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ គ្លូបលវីណេស (Global Witness)។ 

វេទិកាសកល​ស្ដីពី​និរន្តរភាពនៃកៅស៊ូ​ធម្មជាតិ (GPSNR) ដែល​បាន​ចាប់បើក​ដំណើរការនៅថ្ងៃនេះ​នៅឯកិច្ច​ប្រជុំកំពូលស្ដីពីកៅស៊ូ​ពិភពលោក​​ក្នុង​ប្រទេស​សិង្ហបុរី គឺជាគម្រោងដោះស្រាយបញ្ហាថ្មីដែលមាន​ពហុភាគីពាក់ព័ន្ធជារួមច្រើនលើកដំបូងបង្អស់​​ដែល​មាន​បំណង​ដោះស្រាយ​បញ្ហារំលោភបំពានផ្នែកបរិស្ថាន និងសិទ្ធិមនុស្សដែលមានការ​ជំរុញកើតឡើង​ដោយ​ឧស្សាហកម្មកៅស៊ូ។ សមាជិកវេទិការួមមានក្រុមហ៊ុនផលិតសំបកកង់មានម៉ាក ឬយីហោធំៗ និងក្រុមហ៊ុនផលិតរថយន្ត អ្នកផលិត និងអ្នកកែច្នៃកៅស៊ូ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។ នៅ​ទសវត្សរ៍ចុងក្រោយនេះ គេបានពិនិត្យមើលឃើញមាន​ការ​ប៉ោង​ឡើង​នៃ​ឧស្សាហកម្ម​កៅស៊ូ​ ប៉ុន្តែ​ដោយ​ប្រទេស​អ្នក​ផលិតកំពុងអស់ដីសម្រាប់ផលិតកម្ម​កៅស៊ូ ក្រុមហ៊ុនចម្ការកៅស៊ូបានពង្រីក​ទៅលើ​ដីថ្មីៗដែលផលប៉ះពាល់ដ៏មហន្តរាយ។ នៅតំបន់អាស៊ីអាគ្នេយ៍ ចម្ការ​កៅស៊ូដ៏ធំៗ​ត្រូវ​បាន​គេមើល​ឃើញ​ថា ​ជាកត្តាជំរុញដ៏សំខាន់មួយនៃការរំលោភបំពាន​យកដីធ្លី និងការបំផ្លាញព្រៃឈើ - ជាការពិតមួយក្នុង​ឧស្សាហកម្មនេះ ដែល​ គ្លូបលវីណេស (Global Witness) បានបង្ហាញច្បាស់

លោក Ali Hines នៃក្រុមអ្នកការពារបរិស្ថាន និងដីធ្លីបានមាន​ប្រសាសន៍​ថា៖ "កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាជំហានដំបូងដ៏គួរឱ្យរំភើបមួយក្នុងការដោះស្រាយបញ្ហាប្រឈមនៃនិរន្តរភាព​ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កៅស៊ូ។ ក្រុមហ៊ុន​សំបក​កង់​ដែ​លបាន​ចូលរួម ​តំណាង​ឲ្យ​ពីរភាគបី​នៃ​ផលិត​កម្ម​សំបកកងលើពិភពលោក ដូច្នេះសក្ដានុពល​ក្នុង​ការ​ជួយ​សហគមន៍ និង​ទប់​ស្កាត់​ការបំផ្លាញព្រៃឈើ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ​មួយនៅក្នុង​ឧស្សាហកម្ម​អន្តរជាតិ​មួយ​នេះ ពិត​ជា​ធំធេងណាស់។”

វេទិកាសកលស្តីពីនិរន្តរភាពនៃកៅស៊ូធម្មជាតិ ត្រូវបានបង្កើតឡើង​ចេញ​ពី​ក្រុមប្រឹក្សាធុរៈកិច្ចពិភពលោកទទួលបន្ទុកគម្រោងឧស្សាហកម្មសំបកកង់នៃ​កម្មវិធី​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព កាល​ពីដប់​ប្រាំបីខែមុន នៅពេលដែលអង្គការ Global Witness បានជំរុញយ៉ាងខ្លាំងចំពោះស្តង់ដារដ៏ច្បាស់លាស់ និងយន្តការអនុវត្តន៍ច្បាប់ដ៏​រឹងមាំមួយ​ ដើម្បីជួយដោះស្រាយភស្តុតាងគួរឱ្យរន្ធត់នៃការរំលោភបំពាននៅក្នុងខ្សែសង្វាក់​​ផ្គត់ផ្គង់កៅស៊ូ ដែល​ត្រូវបានគេបង្ហាញនៅក្នុងការស៊ើបអង្កេតដែលមានដូចជា អ្នកមានពីការប្រកបមុខជំនួញពុំសុចរិត។

របាយការណ៍របស់អង្គការហ្គ្រីនភីស (Greenpeace) ដែលបានចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថា បញ្ហានៅជុំវិញឧស្សាហកម្មកៅស៊ូនៅតែមានដដែល ខណៈដែល​របាយការណ៍នេះ​បាន​បង្ហាញ​ពីការ​បំផ្លិចបំផ្លាញតំបន់ព្រៃត្រូពិច និង “ការរំលោភបំពានយកដីធ្លី” ក្នុង​ប្រទេសកាមេរ៉ូន នៅលើផ្ទៃដី​ដែល​កាន់កាប់​ដោយ​សាខាក្រុមហ៊ុន Halcyon Agri ដែល​ជា​ក្រុមហ៊ុនកៅស៊ូ​យក្សលំដាប់ពិភពលោក​ដែលធ្វើការផ្គត់​ផ្គង់​ឲ្យក្រុមហ៊ុន​សំបក​កង់​ម៉ាកល្បីៗរួមមាន ក្រុមហ៊ុន Michelin ក្រុមហ៊ុន Goodyears និង​ក្រុមហ៊ុន Continental។

វេទិកានេះបានធ្វើឡើងនៅពីក្រោយការសន្យាក្នុងគោលនយោបាយជាច្រើន ដែលបានធ្វើឡើងដោយក្រុមហ៊ុនផលិតសំបកកង់​ម៉ាកល្បីៗដូចជា ក្រុមហ៊ុន Michelin, Pirelli, Goodyear និង Bridgestone។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយមួយចំនួនក្នុងចំណោមគោលនយោបាយទាំងនេះមិន​បាន​ទៅដល់​អ្វី​ដែល​សំខាន់​សម្រាប់​ការ​ការពារព្រៃឈើដែលមិនធ្លាប់​បាន​ប៉ះពាល់​ និង​សហគមន៍​ជនជាតិដើម​ភាគតិចទេ​ ដែលនេះ​​តម្រូវ​អោយ​មាន​ស្តង់​ដារ​ដ៏ច្បាស់លាស់មួយ​កើត​ចេញ​ពី​វេទិកានេះ​ទាំងមូលកាន់តែសំខាន់។

 លោក Hines បាន​មាន​ប្រសាសន៍ទៀតថា៖ “វេទិកានេះ​ផ្ដល់​នូវ​ឱកាសដ៏ល្អមួយសម្រាប់ការប្រណាំងប្រជែងទៅកាន់​ចំណុចកំពូលនៅក្នុង​ស្តង់ដារនៃការយកចិត្តទុកដាក់​ដ៏ត្រឹមត្រូវមួយរបស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយលុបបំបាត់​ការ​រំលោភបំពានយកដីធ្លី និង​ការ​បំផ្លាញ​ព្រៃឈើចេញពីខ្សែសង្វាក់ផ្គត់​ផ្គង់​កៅស៊ូ”។

“ប៉ុន្តែក្រុមហ៊ុនមិនគួររង់ចាំរហូតដល់​ស្តង់ដាររបស់​វេទិកា​ត្រូវបានបង្កើតឡើងទេ - ហើយ​បើ​ពួក​គេខ្វាយខ្វល់ពីនិរន្តរភាព និងសិទ្ធិមនុស្សខ្លាំងដូច​ដែលពួកគេ​បាន​និយាយមែន ពួកគេ​នឹងចេញសកម្មភាព - ពួក​គេ​គួរតែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង​ក្នុងការអនុវត្តគោលការណ៍ដែលមាន​ប្រភពពី​ពួក​គេផ្ទាល់​អំពីកៅស៊ូដែលមាននិរន្តរភាពហើយ។​ វេទិកានេះអាចនឹងជោគជ័យទៅបាន តែក្នុងករណីដែលការប្ដេជ្ញាចិត្តរបស់​ក្រុមហ៊ុន​បាន​ប្រែក្លាយជាសកម្មភាពប៉ុណ្ណោះ។” 

/ ENDS

Contacts

You might also like

  • Report

    Rubber Barons

    Vietnam’s two biggest rubber companies are moving into Cambodia and Laos, seizing farmland, flouting land and forest protection laws and wrecking local livelihoods.
    rubber barons brighter